Get Even More Visitors To Your Blog, Upgrade To A Business Listing >>

Perception on the Name of Funan, Chen La, Chen Li Fu related to Cambodia​​ and Today

Funan is what? Fu in Chinese language refers to the abundance of natural resources or wealth while Nan refers to the south! In this case, Funan which Chinese record on Cambodia in the first century is really suitable for this meaning! Another thing is Funan is really similar to Nokor (Fu) and Phnom (Nan).
Chenla "ចេនឡា" is what? I don't really know about its meaning yet, but I do notice from what it is derived from. Khmer at this in 6th century, King Pheakveak Vorman changed our country to Komvo Cheak (Tes) "កម្វុជទេស ឬ កម្វុជៈ". In this case, Chinese noticed only the last word is Cho ak that they seemed to find only the suitable word is Chen Lak cos most Chinese usually used "L" in their words. That at last, they called Cambodia as Chen La. Another thing is Chinese also called in another word is Chen Li Fu, remixed between Chen La and Funan that they referred to the same country, Chen La Fu nan (Chen Li Fu). This name is still doubted by some Thai researchers as they have never known about our Khmer word and Chinese word used for our country name.
"ហ្វូណន" មានន័យពិតថា ទឹកដីសម្បូរបែបនៅភាគខាងត្បូងដែលស្រដៀងនឹងឈ្មោះនគរខ្មែរបុរាណគឺ "នគរភ្នំ"។ តើខ្មែរនៅតែហៅរដ្ឋកត់ត្រាដោយអ្នកប្រវត្តិសាស្រ្ដដំបូងថាហ្វូណនតទៅទៀតឬយ៉ាងណា? ហើយគួរស្នើអោយមានការកែតម្រូវឈ្មោះនេះដែរឬទេក្នុងនាមយើងជាម្ចាស់ប្រវត្តិសាស្រ្ដ? នគរភ្នំពិតជាឈ្មោះដើមរបស់ប្រទេសខ្មែរមុននឹងប្ដូរមកជា "កម្វុជទេស ឬ កម្វុជៈ" នៅគ្រឹស្ដសករាជសតវត្សទី៦ ដែលបន្តមកត្រូវហៅដោយចិនថា "ចេនឡា" ("ជៈ" ខ្មែរអានថា "ជាក់ = ជៀ + អាក់" ដែលចិនអាន"ជៀ" មិនច្បាស់សំឡេងជា "ចេន" និង ប៉ៃឡាំៗៗប្រើ អក្សរ "ល" ឬ "ឡ" ច្រើន "អាក់" ប្រែ "ឡៈ" ទៅ​ជា "ចេនឡៈ" ដែលអាចក្លាយជា "ចេនឡា") រហូតសូម្បីនៅពេលដែលជូវ តាក្វាន់មកក្រុងអង្គរក៏នៅហៅខ្មែរថា "ចេនឡា" (ខ្មែរមិនប្ដូរឈ្មោះនគរតាំងពីគ្រឺស្ដសករាជសតវត្សទី៦មក) នាចុងសតវត្សទី១៣ដើម្បីមកនាំសួយសារអាករដែលខ្មែរស្នើទៅម៉ុងហ្គោលថានឹងព្រមប្រគល់អោយជាថ្នូរនឹងការដែលម៉ុងហ្គោលឈប់លុកលុយទឹកដីខ្មែរតទៅទៀត។ នៅពេលនោះហើយដែលម៉ុងហ្គោលបញ្ជាអោយមានការខ្វេះប្រម៉ាត់ខ្មែរស្រស់ៗជាច្រើនដាក់ក្នុងក្រឡជាវត្ថុមួយក្នុងចំណោមមាសប្រាក់ដំរីជាសួយសារអាករត្រូវនាំយកទៅ។ ចំណុចនេះ ជូវ តាក្វាន់បានសរសេរថាខ្មែរខ្វេះប្រម៉ាត់ខ្មែរស្រស់យកទៅថ្វាយស្ដេចចាម តែតាមការពិភាក្សាពិនិត្យពិច័យអោយដិតដល់តាមអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរគឺការខ្វេះប្រម៉ាត់ពិតទៅថ្វាយស្ដេចម៉ុងហ្គោលមិនមែនស្ដេចចាមព្រោះពេលនោះចាមអស់អំណាចហើយថែមទាំងនៅក្រោមខ្មែរតាំងតែរាជ្យជ័យវរ្ម័នទី៧ ហើយថែមទាំងចំពេលជូវ តាក្វាន់មកយកសួយសារអាករទៀត។ រឿងអីខ្មែរត្រូវនាំសួយសារអាករទៅចាម? មួយចំណុចនៃការបកស្រាយគឺថ្នាំចិនសែប្រើប្រម៉ាត់មនុស្សជាឱសថយ៉ាងពូកែ សូម្បីសម័យប៉ុល ពតក៏ពួកចិនសែជាអ្នកខ្វេះប្រម៉ាត់អ្នកទោសខ្មែរថែមទៀតផង។ ប្រវត្តិសាស្រ្តពិតនាំអោយខ្មែរល្មមដឹងនរណានៅពីក្រោយខ្នងការដួលរលំអំណាចព្រះនគរខ្មែរនៃរាជធានីយសោធរបុរៈ។ តើពួកស្យាមកុក (សៀម សាននិងលាវ) មកពីណា? ពួកនេះមានទំនាក់ទំនងអីនឹងពួកម៉ុងហ្គោល? ហេតុដូចម្ដេចបានជាតុងកឹង(វៀតណាមសព្វថ្ងៃ) ចាប់ផ្ដើមខ្លាំងតាំងពីជួបអធិរាជម៉ុងហ្គោលដោយលេបបានទាំងទឹកដីចាមនិិងខ្មែរក្រោមដែលសុទ្ធតែធ្លាប់នៅក្រោមការគ្រប់គ្រងរបស់ព្រះនគរខ្មែរយសោធរបុរៈ?
អ្វីដែលគួរអោយកត់សម្គាល់គឺតាំងពីព្រះនគរខ្មែរយសោធរបុរៈចុះខ្សោយ រដ្ឋតូចៗជាច្រើនបំបែកចេញពីខ្មែរ ហើយក្នុងរដ្ឋតូចៗទាំងនោះគ្រប់ទីកន្លែងគឺមានលំហូរជនជាតិអំបូរចិនម៉ុងហ្គោលចុះមកជាហូរហែនៅវាលទំនាបមេណាម​ (មេទឹកចៅព្រះរាជា ឬ ចៅផ្រះយ៉ា) និងតាមវៀតណាមក៏មានពួកចោរសមុទ្រចិិនចុះមកនៅដល់កម្ពុជាក្រោមរបស់ខ្មែរដែលពួកនេះជួយវៀតណាមជាងខ្មែររហូតទឹកដីនេះត្រូវផ្ដាច់ចេញពីខ្មែរ។ អំបូរចិនមិនមែនចុះត្រឹមខ្មែរតែគឺចុះមកដល់សាំងហ្គាពួរជាឩទាហរណ៍ដែលជារដ្ឋជនជាតិចិននៅអាស៊ីអាគ្នេយ៍និងម៉ាឡេស៊ីសឹងតែមានជម្លោះជាតិសាសន៍ថែមទៀតផង។ ចំណែកនៅខ្មែរ បើសម័យប៉ុល ពតបន្តនឹងមានការបង្កាត់ពូជខ្មែរចិនដើម្បីបង្កើតប្រទេសថ្មី ប្រជាជនថ្មីដូចមានអ្នកដឹងស្រាប់ក្នុងការមានសហជីវិនប្រុសៗចិនចូលមកបង្កាត់ពូជតាមគោលគំនិតជ្រុលនិយមរបស់ប៉ុលពតដែលជឿស៊ុបគោលនយោបាយលោតផ្លោះមហាអស្ចារ្យតែក៏គឺមហារលាយសម្រាប់ជនជាតិខ្មែរដែលជួបមេដឹកនាំស្រមើស្រមៃមិនដឹងខ្យល់អីពីប្រវត្តិសាស្ត្រពិត។ អ្នកដែលនៅពីក្រោយពិតអ្នកគ្រប់គ្នាគួរដឹងថាជានរណា? ហេតអ្វីខ្មែរត្រូវមានសង្គ្រាមក្នុងសម័យសង្គមរាស្រ្តនិយម? នរណាជំរុញអោយស្ដេចសីហនុលូកដៃក្នុងសង្គ្រាមវៀតណាមដោយយកខ្មែរជាមូលដ្ឋានទ័ព? ហើយខ្មែរទៅផ្លូវណាក៏រងគ្រោះ? អាមេរិកទម្លាក់គ្រាប់បែកហើយវៀតណាមក៏លុកលុយប្រើធនធានធ្វើអោយសេដ្ឋកិច្ចខ្មែរសម័យនោះធ្លាក់ចុះងើបមុខលែងរួច? នរណាបន្លឺពាក្យចចាមអារាមអោយកើតចលាចលកើតរបបសាធារណរដ្ឋខ្មែរដែលអោយដៃរបបខ្មែរក្រហមឡើងកាន់អំណាចទៅជាជ្រុលនិយមដើរតាមនយោបាយមហាលោតផ្លោះដូចចិននាំអោយប្រជាជនស្លាប់រង្គាលនិងចង់បង្កាត់ពូជខ្មែរនិងចិនទៅជាប្រជាជនថ្មី? ហើយតើសព្វថ្ងៃនៅឥណ្ឌូចិននេះ រ៉ែអ្វីខ្លះដែលត្រូវគេបូមមិនចេះឈប់ឈរនិងដោយនរណាជាពិសេស? "កុំមើលតែអ្នកជិត តែភ្លេចអ្នកឆ្ងាយ"


This post first appeared on DynamicCambodia, please read the originial post: here

Share the post

Perception on the Name of Funan, Chen La, Chen Li Fu related to Cambodia​​ and Today

×

Subscribe to Dynamiccambodia

Get updates delivered right to your inbox!

Thank you for your subscription

×